ចេញផ្សាយ ២៨ វិច្ឆិកា ២០២០
137
ថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំពិធីចុះហត្ថលេខាកិច្ចសន្យាផលិតកម្មកសិកម្មចំនួន២ នៅសាលប្រជុំធំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដែលពិធីនេះមាន៖
១/ការទិញ-លក់កូនមាន់ស្រែទើបញាស់ ស្ងួតរោមអាយុ០១ថ្ងៃ។
២/ការទិញ-លក់ មាន់ស្រែសាច់ ដែលមាន អាយុ១២០ថ្ងៃ រវាងអ្នកស្រី ស៊្រុន ផាណេត ប្រជាកសិករ ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាភាគីអ្នកលក់ និងលោកបុប្ផា មករា ប្រធានក្រុមកសិករអភិវឌ្ឍន៍កសិកម្មទំនើប Cooperative Farms 889 ជាភាគីអ្នកទិញ។ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ, ប្រធាន/អនុប្រធានការិយាល័យ, ភាគីអ្នកផលិត និងភាគីអ្នកទិញ។