មាតិកា
ការចុះស្រង់ទិន្នន័យច្រូតកាត់ស្រូវរដូវវស្សាសម្រាប់ឆ្នាំ២០២០ របស់កសិករនៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៨ វិច្ឆិកា ២០២០
126
ថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ទិន្នន័យច្រូតកាត់ស្រូវរដូវវស្សាសម្រាប់ឆ្នាំ២០២០ របស់កសិករនៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាលទ្ធផល ដោយគិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០÷ - ស្រុកព្រៃនប់÷ ច្រូតកាត់បានចំនួន ៣១ហិកតា បូកយោង ៥៦៣ហិកតា ស្មើនឹង ៦.១៨ភាគរយ នៃផ្ទៃដីអនុវត្តន៍បាន។ - ស្រុកកំពង់សីលា÷ ច្រូតកាត់បានចំនួន ៨០ហិកតា បូកយោង ១៦៣៧ហិកតា ស្មើនឹង ៩៤.៦២ភាគរយ នៃផ្ទៃដីអនុវត្តន៍បាន។ សរុុបទូទាំងខេត្ត បានចំនួន ១១១ហិកតា បូកយោងចំនួន ២២០០ហិកតា ស្មើនឹង ២០.៣០ភាគរយ នៃផៃ្ទដីអនុវត្តបាន។
ចំនួនអ្នកចូលទស្សនា
Flag Counter