ចេញផ្សាយ ២៧ វិច្ឆិកា ២០២០
101
ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចំនួន ០២រូប និងភ្នាក់ងារផ្សព្វផ្សាយឃុំកំពង់សី ដើម្បីចុះពិនិត្យមើលការអនុវត្តការងាររបស់បណ្តុំអាជីវកម្មចិញ្ចឹមមាន់របស់កសិករនៅឃុំកំពង់សីលា ស្រុកកំពង់សីលា និងឃុំទឹកថ្លា ស្រុកព្រៃនប់ ជាលទ្ធផលបានជួបកសិករក្នុងបណ្តដោយបានណែនាំពីបច្ចេកទេសបន្ថែមក្នុងការថែទាំ ពិសេសក្នុងកំឡុងពេលរដូវខ្យល់ត្រជាក់ ដោយដាក់អំពូល ឬក្អមកំដៅដល់មាន់ ដើម្បីបញ្ជៀសជម្ងឺផ្សេងៗ។