មាតិកា
ការចុះចាក់ថ្នាំការពារជំងឺសាទឹក និងជំងឺអុតក្តាមគោ ក្របី
ចេញ​ផ្សាយ ២៧ វិច្ឆិកា ២០២០
102
ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះចាក់ថ្នាំការពារជំងឺសាទឹក និងជំងឺអុតក្តាមគោ ក្របី នៅ ១/ក្រុងកោះរ៉ុង ក្នុងភូមិព្រែកស្វាយបាន ក្របី ១១០ក្បាលក្នុងនោះ÷ - ចាក់ការពារជំងឺអុតក្តាមបានចំនួន ៥០ក្បាល។ - ចាក់ការជំងឺសាទឹក បានចំនួន ៦០ក្បាល។ ២/ ឃុំអូរត្រេះ ក្នុងភូមិ១ បានចំនួន ៥១ក្បាលក្នុងនោះ÷ - ចាក់វ៉ាក់សាំងអុតក្តាមបានចំនួន ១ក្បាល។ - ចាក់វ៉ាកសាំងជំងឺសាទឹក និងអុតក្តាមបានចំនួន ៥០ក្បាល។ ៣/ ឃុំទំនប់រលក÷ចាក់បានចំនួន ៦៩ក្បាល÷ - ក្នុងភូមិ១ បានគោ ៤៤ក្បាល។ - ក្នុងភូមិ៣ បានគោ ២៥ក្បាល។ ៤/ ឃុំកំពេញ÷ ក្នុងភូមិ២ បានគោ ៣០ក្បាល។ សរុបរួមចាក់វ៉ាក់សាំងទាំងពីរប្រភេទបានចំនួន ២៦០ក្បាល ក្នុងវ៉ាក់សាំងអុតក្តាម និងសាទឹកលើសត្វក្របីចំនួន ១៤៩ក្បាល និងសាទឹកគោបានចំនួន ១១១ក្បាល។
ចំនួនអ្នកចូលទស្សនា
Flag Counter