ចេញផ្សាយ ២៧ វិច្ឆិកា ២០២០
118
ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
លោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងលោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងផ្សព្វ
ផ្សាយស្តីពី វិធានព្រៃឯកជន និងរៀបចំគោលការណ៍ណែនាំសម្រាប់ការចុះបញ្ជីព្រៃឯកជននៅកម្ពុជា នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិតឈៀង ដានី អនុប្រធាន
រដ្ឋបាលព្រៃឈើ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើ ខណ្ឌ ផ្នែក និងតំណាងក្រុមហ៊ុនឯកជនព្រៃដាំ សរុបចំនួន ៨៦នាក់។