ចេញផ្សាយ ២៧ វិច្ឆិកា ២០២០
107
ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចូលរួមប្រជុំក្រុមការងារ ស្តីពី ការចុះពិនិត្យស្រាវជ្រាវ និងវាយតម្លៃលើកិរិយានៃការកាន់កាប់ដីរដ្ឋជាក់ស្តែង ក្នុងស្ថានិយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើអូថ្ម ស្ថិតក្នុងភូមិសាស្រ្តស្រុកស្ទឹងហាវ នៅរដ្ឋបាលស្រុកស្ទឹងហាវ ក្រោមអធិបតីភាព លោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ ដោយមានសមាសភាពចូលរួមពីអាជ្ញាធរពាក់ព័ន្ធ មន្ត្រីរដ្ឋបាលស្រុក មន្ត្រីនគរបាល និងមន្ត្រីកងរាជអាវុធហត្ថ មន្ត្រីបច្ចេកទេសសុរិយោលដី សរុប ចំនួន ០៩នាក់ ដែលអង្គប្រជុំបានសម្រេច ចុះអនុវត្តពិនិត្យការកាន់កាប់ដីជាក់ស្តែង នៅក្នុងស្ថានិយ៏ចាប់ពីថ្ងៃទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។