មាតិកា
ការចុះស្រង់ទិន្នន័យច្រូតកាត់ស្រូវរដូវវស្សាសម្រាប់ឆ្នាំ២០២០ របស់កសិករនៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៧ វិច្ឆិកា ២០២០
137
ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ទិន្នន័យច្រូតកាត់ស្រូវរដូវវស្សាសម្រាប់ឆ្នាំ២០២០ របស់កសិករនៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាលទ្ធផល ដោយគិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០÷ - ស្រុកព្រៃនប់÷ ច្រូតកាត់បានចំនួន ១៧០ហិកតា បូកយោង ៥៣២ហិកតា ស្មើនឹង ៥.៨៤ភាគរយ នៃផ្ទៃដីអនុវត្តន៍បាន។ - ស្រុកកំពង់សីលា÷ ច្រូតកាត់បានចំនួន ៤១០ហិកតា បូកយោង ១៥៥៧ហិកតា ស្មើនឹង ៩០.០០ភាគរយ នៃផ្ទៃដីអនុវត្តន៍បាន។ សរុុបទូទាំងខេត្ត បានចំនួន ៥៧១ហិកតា បូកយោងចំនួន ២ ០៨៩ហិកតា ស្មើនឹង ១៩.២៨ភាគរយ នៃផៃ្ទដីអនុវត្តបាន។
ចំនួនអ្នកចូលទស្សនា
Flag Counter