ចេញផ្សាយ ២៦ វិច្ឆិកា ២០២០
119
ថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០
លោក ញ៉ែម វណ្ណា មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមខេត្តព្រះសីហនុ បានសហការជាមួយ មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង មន្ត្រីនាយកដ្ឋានអភិរក្ស នៃរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ដោយមានការគាំទ្រថវិកា ពីអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិប្រចាំកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយស្ថានភាពអភិរក្សអណ្តើកសមុទ្រ និងសេះសមុទ្រតំបន់ឆ្នេរប្រទេសកម្ពុជា ដល់ប្រជានេសាទ អាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលនៅសាលាឃុំប៉ាក់ខ្លង ដោយមានអ្នកចូលរួមចំនួន ៤២នាក់ ស្រី១០នាក់ និងផ្សព្វផ្សាយដល់កងកំលាំង នៅទីបញ្ជាការស្រាល ប្រចាំទិសខេត្តកោះកុង នៃទីបញ្ជាការជួរមុខ នៅ កោះយ៉រដោយមានអ្នកចូលរួមសរុបចំនួន ៣៥នាក់