មាតិកា
ការចុះពិនិត្យមើលការកាប់ព្រៃត្រង់ចំណុចភ្នំអូរតាហយ
ចេញ​ផ្សាយ ២៦ វិច្ឆិកា ២០២០
145
ថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក តុង សែ នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានដឹកនាំសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា ដើម្បីចុះពិនិត្យមើលការកាប់ព្រៃត្រង់ចំណុចភ្នំអូរតាហយ ដែលស្ថិតក្នុងភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផលតាមការពិនិត្យជាក់ស្ដែងឃើញថាមានការប្រើគ្រឿងចក្រឈូសឆាយព្រៃ និងកាប់ព្រៃឈើដោយដៃផងដែរ និងបានបោះបង្គោលរបងបេតុងចំនួន ៥២ដើម។
ចំនួនអ្នកចូលទស្សនា
Flag Counter