ចេញផ្សាយ ២៦ វិច្ឆិកា ២០២០
99
ថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះ លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងលោក ឌី សុភី នាយករងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិនិត្យលើរបាយការណ៍លទ្ធផល ដែលទទួលបានពីការស្រាវជ្រាវដីចំនួន ៣៧ក្បាលដី ដែលបានកាត់ចេញពីអនុក្រឹតទំហំលើស ៥០០០ម៉ែត្រក្រឡា នៅរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ សមាសភាពចូលរួមមកពីមន្ទីរអង្គភាពពាក់ព័ន្ធ។