ចេញផ្សាយ ២៥ វិច្ឆិកា ២០២០
95
ថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០
មន្ត្រីជំនាញកសិកម្ម និងក្រុមការងារទីប្រឹក្សាកម្មវិធី Aspire សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំសំរុង បានចុះតាមដាន និងពិនិត្យដំណាំរួមផ្សំរបស់កសិកររស់នៅភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថា ដំណាំបន្លែរបស់កសិករ មានការលូតលាស់ល្អ និងអនុវត្តន៍ទៅតាមបច្ចេកទេស ដោយបានឆ្លើយតបទៅនឹងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដែលអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដោយមកដល់ពេលនេះក្នុងស្រុកព្រៃនប់ទាំងមូល កសិករមានភាពសក្រាកសស្រាំងក្នុងដាំដុះដំណាំរួមផ្សំ ដើម្បីបង្កើនជីវភាព និងផ្គត់ផ្គង់តម្រូវការគ្រួសារ និងទីផ្សារ។