ចេញផ្សាយ ២៥ វិច្ឆិកា ២០២០
82
ថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០
មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ទិន្នន័យច្រូតកាត់ស្រូវរដូវវស្សាសម្រាប់ឆ្នាំ២០២០ របស់កសិករនៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាលទ្ធផល ដោយគិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០÷
- ស្រុកព្រៃនប់÷ ច្រូតកាត់បានចំនួន ៩៣ហិកតា បូកយោង ៣៦២ហិកតា ស្មើនឹង ៣.៩៧ភាគរយ នៃផ្ទៃដីអនុវត្តន៍បាន។
- ស្រុកកំពង់សីលា÷ ច្រូតកាត់បានចំនួន ១០២ហិកតា បូកយោង ១០៦៦ហិកតា ស្មើនឹង ៦១.៦២ភាគរយ នៃផ្ទៃដីអនុវត្តន៍បាន។
សរុុបទូទាំងខេត្ត បានចំនួន ១៩៥ហិកតា បូកយោងចំនួន ១ ៤២៨ហិកតា ស្មើនឹង ១៣.១៧ភាគរយ នៃផៃ្ទដីអនុវត្តបាន។