ចេញផ្សាយ ២៤ វិច្ឆិកា ២០២០
116
ថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០
មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ទិន្នន័យច្រូតកាត់ស្រូវរដូវវស្សាសម្រាប់ឆ្នាំ២០២០ របស់កសិករនៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាលទ្ធផល ដោយគិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០÷
- ស្រុកព្រៃនប់÷ ច្រូតកាត់បានចំនួន ៦៣ហិកតា បូកយោង ២៦៩ហិកតា ស្មើនឹង ២.៩៦ភាគរយ នៃផ្ទៃដីអនុវត្តន៍បាន។
- ស្រុកកំពង់សីលា÷ ច្រូតកាត់បានចំនួន ៣០៧ហិកតា បូកយោង ៦៥៧ហិកតា ស្មើនឹង ៥៥.៧២ភាគរយ នៃផ្ទៃដីអនុវត្តន៍បាន។
សរុុបទូទាំងខេត្ត បានចំនួន ២៦៩ហិកតា បូកយោងចំនួន ១ ២៣៣ហិកតា ស្មើនឹង ១១.៣៧ភាគរយ នៃផៃ្ទដីអនុវត្តបាន។