ចេញផ្សាយ ២៣ វិច្ឆិកា ២០២០
106
ថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០
លោក ហ៊ូូ វិចិត្រ អនុប្រធានការិយាល័យកៅស៊ូ និងលោកសុខ ពិសិដ្ឋ អនុប្រធានការិយាការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះពិនិត្យមើលការអនុវត្តការងារចៀរជ័ររបស់កសិករនៅឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផលបានជួបកសិករចំនួន ០៣គ្រួសារ ដោយបានណែនាំពីបច្ចេកទេសចៀរជ័រ ការថែរក្សាផ្ទាំងមុខចៀរ និងការប្រើប្រាស់ថ្នាំរំញោចឱ្យមានប្រសិទ្ធភាព ចំនែកសម្រាប់តម្លៃទីផ្សារលក់ជ័រចានបានតម្លៃ ២៩០០រៀល/គីឡូក្រាម។