មាតិកា
ការចុះពិនិត្យកែច្នែបង្គាក្រៀមរបស់កសិករក្នុងបណ្តុំអាជីវកម្មបកបង្គា នៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០២០
140
នៅថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០​ មន្ត្រីជំនាញការិយាល័យកសិឧស្សហកម្ម និងភ្នាក់ងារផ្សព្វផ្សាយឃុំទឹកថ្លា បានចុះពិនិត្យការកែច្នែបង្គាក្រៀមរបស់កសិករក្នុងបណ្តុំអាជីវកម្មបកបង្គា នៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថា កសិករក្នុងបណ្តុំបកបង្គាមានចំនួន ៣០គ្រួសារ បង្គាដែលពួកគាត់រកបានហាលក្រោមពន្លឺព្រះអាទិត្យរយៈពេលបីទៅបួនម៉ោង ករណីគ្មានពន្លឺព្រះអាទិត្យពួកសម្ងួតដោយប្រើប្រាស់ភ្លើងឆ្អើរ។ តាមគ្រួសារនីមួយៗលក់ បានបីទៅបួនខាំ ឬអាចដល់ប្រាំបីខាំ តាមរដូវដែលសម្បូរបង្គា ក្នុងតម្លៃ៧ម៉ឺនរៀល ដល់ឈ្មួញក្នុងភូមិ។
ចំនួនអ្នកចូលទស្សនា
Flag Counter