ចេញផ្សាយ ២០ វិច្ឆិកា ២០២០
131
នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បបានដឹកនាំមន្រ្តីជំនាញ សហការជាមួយអាជ្ញាធឃុំទួលទទឹង ប្រធានសហគមន៍នេសាទជម្ពូខ្មៅ និងភ្នាក់ងារផ្សព្វផ្សាយឃុំទួលទទឹង ដើម្បីចុះត្រួតពិនិត្យមើលដំណាំស្រូវដែលរងផលប៉ះពាល់ដោយទឹកប្រៃហូរចូលនៅឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមការការពិនិត្យជាក់ស្តែង ឃើញថាស្រូវដែលរងផលប៉ះពាល់ដោយទឹកសមុទ្រ ឃុំទួលទទឹងចំនួន ២៥០ហិកតា ចំណែកឯឃុំដទៃទៀតមិនមានផលប៉ះពាល់ដោយសារទឹកសមុត្រទេ។ ចំពោះឃុំទទួលទទឹង ដំណាំស្រូវដែលមានទឹកសមុទ្រចូល មិនទាន់អាចវាយតម្លៃបាននៅឡើយទេ រងចាំការចុះពិនិត្យលើកក្រោយបន្តទៀត។