ចេញផ្សាយ ២០ វិច្ឆិកា ២០២០
125
ថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០
មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ទិន្នន័យច្រូតកាត់ស្រូវរដូវវស្សាសម្រាប់ឆ្នាំ២០២០ របស់កសិករនៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាលទ្ធផល ដោយគិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០÷
- ស្រុកព្រៃនប់÷ ច្រូតកាត់បានចំនួន ៦ហិកតា បូកយោង ១៧០ហិកតា ស្មើនឹង ១.៨៦ភាគរយ នៃផ្ទៃដីអនុវត្តន៍បាន។
- ស្រុកកំពង់សីលា÷ ច្រូតកាត់បានចំនួន ២៧៥ហិកតា បូកយោង ៥៦៧ហិកតា ស្មើនឹង ៣២.៧៧ភាគរយ នៃផ្ទៃដីអនុវត្តន៍បាន។
សរុុបទូទាំងខេត្ត បានចំនួន ២៨១ហិកតា បូកយោងចំនួន ៧៣៧ហិកតា ស្មើនឹង ៦.៨០ភាគរយ នៃផៃ្ទដីអនុវត្តបាន។