មាតិកា
ការចុះទៅព្យាបាលសត្វគោក្របីនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២០ វិច្ឆិកា ២០២០
107
នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហ៊ាប ចាន់ណាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះទៅព្យាបាលសត្វគោក្របីនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយលើរោគសញ្ញារបស់ ឃើញថាជាជំងឺអុតក្តាម។ មន្ត្រីជំនាញព្យាបាលគោបណចំនួន ៦៥ក្បាល និងក្របី ៤៥ក្បាល សរុបចំនួន ១១០ក្បាល។ ដោយឃើញថាមានការផ្ទុះនូវជម្ងឺអុតក្តាមមន្រ្តីបានធ្វើការណែនាំដល់ម្ចាស់សត្វឲមាន ការប្រុងប្រយ័ត្ន ដោយបំបែកសត្វឈឺចេញពីសត្វជា ហើយធ្វើការចែកថ្នាំសម្លាប់មេរោគ ដើម្បីបាញ់សំលាប់មេរោគ លើទ្រុងឬក្រោលសត្វដេក លើសពីនោះក៏បានចែកថ្នាំព្យាបាលមួយចំនួនជូនមេភូមិ និងពេទ្យសត្វភូមិដើម្បីជួយព្យាបាលបន្ត។
ចំនួនអ្នកចូលទស្សនា
Flag Counter