ចេញផ្សាយ ១៨ វិច្ឆិកា ២០២០
105
នៅរសៀលថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក លី ម៉ាត់ ប្រធានក្រុមទីប្រឹក្សាAspire បានដឹកនាំមន្ត្រីចំនួន ២រូប រួមទាំងភ្នាក់ងារផ្សព្វផ្សាយឃុំ ដើម្បីបើកកិច្ចប្រជុំកែសម្រួលបទបញ្ជាផ្ទៃក្នុង និងលក្ខខន្តិកៈក្រុមធនាគារសេះ នៃបណ្តុំអាជីវកម្មបកក្តាម នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សមាសភាពចូលរួមសមាជិកភាពនៃបណ្តុំអាជីវកម្មបកក្តាម។