មាតិកា
ការចុះស្រង់ទិន្នន័យច្រូតកាត់ស្រូវរដូវវស្សាសម្រាប់ឆ្នាំ២០២០ របស់កសិករនៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០
ចេញ​ផ្សាយ ១៨ វិច្ឆិកា ២០២០
128
ថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ទិន្នន័យច្រូតកាត់ស្រូវរដូវវស្សាសម្រាប់ឆ្នាំ២០២០ របស់កសិករនៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាលទ្ធផល ដោយគិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០÷ - ស្រុកព្រៃនប់÷ ច្រូតកាត់បានចំនួន ៦៥ហិកតា បូកយោង ១៦៤ហិកតា ស្មើនឹង ១.៨០ភាគរយ នៃផ្ទៃដីអនុវត្តន៍បាន។ - ស្រុកកំពង់សីលា÷ ច្រូតកាត់បានចំនួន ២៩២ហិកតា ស្មើនឹង ១៦.៨០ភាគរយ នៃផ្ទៃដីអនុវត្តន៍បាន។ សរុុបទូទាំងខេត្ត បានចំនួន ៤៥៦ហិកតា ស្មើនឹង ៤.២០ភាគរយ នៃផៃ្ទដីអនុវត្តបាន។
ចំនួនអ្នកចូលទស្សនា
Flag Counter