ចេញផ្សាយ ១៨ វិច្ឆិកា ២០២០
91
ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០
មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំសំរុង បានចុះពិនិត្យការបង្កបង្កើនផលដំណាំរួមផ្សំរបស់កសិករនៅក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថាក្រោយទទួលបានធាតុចូលកសិកម្ម ដែលមានសម្ភារៈកសិកម្ម គ្រប់ពូជ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ មកកសិករចាប់ផ្តើមអនុវត្តតាមបច្ចេកទេស ដោយចង់ស្ពៃ និងបណ្តុះគ្រាប់ពូជសម្រាប់ដាំនាពេលខាងមុខ។