ចេញផ្សាយ ១៧ វិច្ឆិកា ២០២០
105
ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងសហការី បានចូលរួមទទួលគោចំនួន ២០ក្បាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សម្រាប់ប្រគល់ជូនប្រជាជនក្រីក្រនៅឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ អំណោយទាំងនេះ ដើម្បីជួយជំរុញដល់វិស័យកសិកម្ម និងលើកស្ទួយជីវភាពរបស់ប្រជាជនក្រីក្រតាមរយៈការចិញ្ចឹមសត្វ បន្ថែមលើមុខរបររបស់ពួកគាត់។