មាតិកា
ការចុះចាក់វ៉ាក់សាំងការពារជម្ងឺគោក្របីនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១៧ វិច្ឆិកា ២០២០
262
ថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីទទួលបានព័ត៌មានពីពេទ្យសត្វភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ មានករណីគោ ក្របីឈឺ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីការិយាល័យមន្ត្រីផលិតកម្ម និងបសុព្យាបាល ដើម្បីចុះព្យាបាលជាបន្ទាន់ទៅដល់កន្លែងសត្វឈឺ ដោយមានការចូលរួមពីក្រុម ប្រឹក្សាឃុំ មេភូមិ។ ជាក់ស្ដែង គោចំនួន ២៧ក្បាល ក្របី ចំនួន១៨ក្បាល ត្រូវបានព្យាបាល ។ ក្នុងពេលនោះដែរ លោកប្រធានមន្ទីរ បានចែកថ្នាំដល់ពេទ្យសត្វភូមិ និងកសិករដែលមានសត្វឈឺ ព្រមទាំងបានណែនាំដល់ម្ចាស់សត្វត្រូវថែទាំសត្វឈឺ និងសត្វមិនទាន់ឈឺ នៅពេលមានយុទ្ធនាការចាក់វ៉ាក់សាំងត្រូវយកសត្វមកចាក់វ៉ាក់សាំងការពារ។
ចំនួនអ្នកចូលទស្សនា
Flag Counter