ចេញផ្សាយ ១៣ វិច្ឆិកា ២០២០
130
ថ្ងៃសុក្រ ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០
ក្រោយទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីជំងឺកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ និងត្រូវបានអន្តរាគមន៍ព្យាបាលទាន់ពេលពីសំណាក់មន្ត្រីបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំកំពង់សីលា បានចុះពិនិត្យវាយតម្លៃលើស្ថានស្រូវផ្ការំដួលរបស់កសិករ នៅភូមិវាល ឃុំពង់សីលា ស្រុកកំពង់សីលា ឃើញថា ស្រូវរបស់កសិករទទួលបានទិន្នផលល្អ ដែលអាចផ្គត់ផ្គង់តម្រូវការគ្រួសាររបស់គាត់។
កសិករបានសំដែងនូវអំណរគុណ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានបញ្ជូនមន្រ្តីកសិកម្ម ចុះសង្គ្រោះស្រូវរបស់គាត់ប្រកបដោយជោគជ័យ។