មាតិកា
ការចុះតាមដាន និងពិនិត្យមើលដំណាំបន្លែរបស់កសិករក្នុងបណ្តុំ
ចេញ​ផ្សាយ ១៣ វិច្ឆិកា ២០២០
144
ថ្ងៃសុក្រ ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយទទួលបានការចែកធាតុចូលកសិកម្ម ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ភ្នាក់ងារផ្សព្វផ្សាយឃុំទឹកល្អក់ បានចុះតាមដាន និងពិនិត្យមើលដំណាំបន្លែរបស់កសិករក្នុងបណ្តុំ ឃើញថាគាត់បានអនុវត្តទៅតាមបច្ចេកទេស ដោយចង់ស្ពៃការពារទឹកភ្លៀង កំដៅថ្ងៃ និងកត្តាចង្រៃផ្សេងៗ ដែលឆ្លើយតបទៅនឹងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែលប្រួលអាកាសធាតុ(Apire) បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលដាំដំណាំបន្លែរបស់មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត។ យ៉ាងណាមិញដំណាំបន្លែរបស់គាត់ឃើញថាមានការលូតលាស់ល្អ និងចាប់ផ្តើមប្រមូលជាបណ្តើរៗ...។
ចំនួនអ្នកចូលទស្សនា
Flag Counter