មាតិកា
ការចុះពិនិត្យការចិញ្ចឹមត្រីក្នុងតង់ប្លាស្ទីករបស់កសិករនៅឃុំសាមគ្គី
ចេញ​ផ្សាយ ១២ វិច្ឆិកា ២០២០
104
ថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ព្រមទាំងសហការី បានចុះពិនិត្យការចិញ្ចឹមត្រីក្នុងតង់ប្លាស្ទីករបស់កសិករនៅឃុំសាមគ្គី ឧបត្ថម្ភដោយរដ្ឋបាលជលផល ដែលទទួលបានកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាលទ្ធផលឃើញថា កសិករចិញ្ចឹមទទួលបានជោគជ័យ និងបានចាប់លក់ជាបណ្ដើរៗ កសិករខ្លះទៀតបានទិញកូនត្រីថ្មីដាក់ចិញ្ចឹមបន្ត។ ជាក់ស្ដែង កសិករ ឈ្មោះព្រីង ធី ក្រោយពីលក់ត្រីអណ្ដែងអស់ គាត់បានទិញកូនត្រីចិញ្ចឹមបន្តចំនួន ២ ០០០កូន។
ចំនួនអ្នកចូលទស្សនា
Flag Counter