ចេញផ្សាយ ០៥ វិច្ឆិកា ២០២០
107
ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំលោក គីវ ចាន់មករា មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក អ៊ុក ចាន់ដារ៉ារិទ្ធ មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល លោក សុខ សំណាង មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ដើម្បីចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក ឃុំ សង្កាត់ (២០២១-២០២៣) ក្រោមអធិបតីភាព លោក ម៉ាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ
ដែលបានធ្វើឡើងនៅរដ្ឋបាលស្រុកស្ទឹងហាវ។