ចេញផ្សាយ ០៤ វិច្ឆិកា ២០២០
111
ថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០
លោក អាត ផល្លី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតផលភាពកសិកម្ម បានដឹកនាំមន្ត្រីចំនួន ៣នាក់ ដើម្បីផ្តល់បច្ចេកទេសដាំដំណាំបន្លែ និងការធ្វើរងដំណាំបន្លែជូនសិស្សសាលាវិទ្យាល័យមិត្តភាព ស្ថិតភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ក្នុងគោលបំណង ប្រកួតប្រជែងយកស្នាដៃ ពីការដាំដុះដំណាំបន្លែ ក្នុងវិស័យកសិកម្ម។ លើសពីនេះការដែលមានសួនបន្លែនៅតាមគ្រឹះស្ថានសិក្សានានា ជាកន្លែងដ៏សំខាន់ សម្រសម្រាប់អប់រំដល់សិស្សឱ្យចេះជំនាញដាំដំណាំដោយប្រើជីធម្មជាតិ និងយល់ដឹងពីរបៀបថែទាំដំណាំឱ្យទទួលបានផលល្អ។ ជាពិសេសជាដើមទុនឱ្យសិស្សអាចចាប់យកជំនាញកសិកម្មនៅថ្ងៃអនាគត ដើម្បីអភិវឌ្ឍផ្នែកកសិកម្មឱ្យមានប្រសិទ្ធភាព និងគុណភាព។