ចេញផ្សាយ ០៤ វិច្ឆិកា ២០២០
106
ថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញព្រៃឈើ ដើម្បីចូលរួមប្រជុំក្រុមការងារ ចុះពិនិត្យស្រាវជ្រាវ
និងវាយតម្លៃលើកិរិយា នៃការកាន់កាប់ដីរដ្ឋជាក់ស្តែង
នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើ អូរថ្ម ស្ថិតនៅភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ នៅសាលប្រជុំរដ្ឋបាលខេត្ត ក្រោមអធិបតីលោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារ សមាសភាពចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ។