មាតិកា
ការចុះព្យាបាលសត្វឈឺនៅឃុំអូរឧកញ៉ាហេង
ចេញ​ផ្សាយ ០៣ វិច្ឆិកា ២០២០
118
ថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីទទួលបានព័ត៌មានពីលោកមេឃុំអូរឧកញ៉ាហេងថាមានសត្វឈឺនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉្ញាហេង លោក ហ៊ាន ចាន់ណាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះទៅព្យាបាលសត្វរបស់កសិករ ដែលមានក្របីឈឺចំនួន ៩ក្បាល និងបានចែកជូនថ្នាំព្យាបាលដល់កសិករដែលមានសត្វឈឺ ទាំង ៦គ្រួសារផងដែរ។ លើសពីនេះក៏បានណែនាំដល់ម្ចាស់សត្វត្រូវថែទាំសត្វឈឺ និងសត្វមិនទាន់ឈឺ នៅពេលមានយុទ្ធនាការចាក់វ៉ាក់សាំងត្រូវយកសត្វមកចាក់វ៉ាក់សាំងការពារ ទៅតាមរដូវកាល។
ចំនួនអ្នកចូលទស្សនា
Flag Counter