ចេញផ្សាយ ០៣ វិច្ឆិកា ២០២០
100
ថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំលោក គីវ ចាន់មករា មន្ត្រីទទួលបន្ទុកការិយាល័យសហគមន៍កសិកម្ម
លោក អ៊ុក ចាន់ដារ៉ារិទ្ធ មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល លោក ណុំ ប៊ុនថន មន្ត្រីការិយាល័យផែនការ គណនេយ្យ ដើម្បីបានចូលរួមសិក្ខាសិលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក ឃុំ សង្កាត់ (២០២១-២០២៣) ក្រោមអធិបតីភាពលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ខេង តេង សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ដែលបានធ្វើឡើងនៅរដ្ឋបាលស្រុកកំពង់សីលា សមាសភាពចូលរួមមកពីមន្ទីរអង្គភាពពាក់ព័ន្ធ។