ចេញផ្សាយ ២៧ តុលា ២០២០
93
ថ្ងៃអង្គារ ១១កើត ខែកត្ដិក ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានរៀបចំ ពិធីចែកធាតុចូលកសិកម្ម គាំទ្រដល់បណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងចិញ្ចឹមត្រី នៃកម្មវិធី ASPIRE របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ សមាសភាពចូលរួមមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីការិយាល័យជំនាញក្រោមឱវាទមន្ទីរទាំងអស់ អាជ្ញាធរទាំង ៤ឃុំ ក្រុមការងារទីប្រឹក្សាកម្មវិធី Aspire ភ្នាក់ងារផ្សព្វផ្សាយឃុំទាំង ៤ឃុំនិងកសិករជាសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងបណ្តុំអាជីវកម្មចិញ្ចឹមត្រី សរុបចំនួន ១០៦គ្រួសារ ក្នុងនោះ÷
- សមាជិកនៃបណ្តុំអាជីវកម្មចិញ្ចឹមមាន់ចំនួន ៥៩គ្រួសារ មានចំនួន ១បណ្តុំ មាន់ដែលត្រូវចែកសរុបមានចំនួន ១ ១៨០ក្បាល ស្នូលទឹកចំនួន ៥៩ស្នូកទឹក ស្នូកចំណីចំនួន ៥៩ស្នូកទឹក ដោយក្នុងមួយគ្រួសារទទួលបានកូនមាន់ចំនួន ២០ក្បាល ទ្រុងចំនួន ១ទ្រុង ស្នូកទឹកចំនួន១ ចំណីកូនមាន់ចំនួន ១០គីឡូកា្រម ចំណីចំនួន។
- សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រីចំនួន ៥៧គ្រួសារ ចំនួន ១បណ្តុំ ដែលមានកូនត្រីប្រាសរុបចំនួន ២៩ ៧០០កូនត្រី ចំណីត្រី ៥៧បាវ ស្មើនឹង ១៤២៥គីឡូក្រាម ដែលសមាជិកនិីមួយៗ ទទួលបានកូនត្រីចំនួន ៥០០កូនត្រី និងចំណី ១បាវ ទម្ងន់ ២៥គីឡូក្រាម ដោយឡែកមានគ្រួសារចំនួន ៤គ្រួសារ ទទួលបានកូនត្រីចំនួន ៨០០កូនត្រី និងចំណី ១បាវ ទម្ងន់ ២៥គីឡូក្រាម ក្នុងឱកាសនោះ ឯកឧត្តម រួមជាមួយសការី បានចុះពិនិត្យមើលការបង្កបង្កើនផលរបស់កសិករផងដែរ។