មាតិកា
ពិធីចែកចូលកសិកម្ម គាំទ្របណ្តុំអាជីវកម្មចិញ្ចឹមត្រីចំនួន ១បណ្តុំ
ចេញ​ផ្សាយ ២៧ តុលា ២០២០
127
ថ្ងៃអង្គារ ១១កើត ខែកត្ដិក ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ទីរក្រោមឱវាទ ទីប្រឹក្សាកម្មវិធីAspire និងភ្នាក់ងារផ្សព្វផ្សាយឃុំចំនួន ២នាក់ ដើម្បីបើកពិធីចែកចូលកសិកម្ម គាំទ្របណ្តុំអាជីវកម្មចិញ្ចឹមត្រីចំនួន ១បណ្តុំ ដែលមានសមាជិកចំនួន ២៦គ្រួសារ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកស្រី ឈុន ធារី អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ សមាសភាពចូលរួមកសិករ នៅក្នុងបណ្តុំ និងអាជ្ញាធរមូលដ្ឋាន។ ក្នុងពិធីចែកធាតុចូលកសិកម្មនេះមានកូនត្រី សរុប ៧ ៣០៨កូនត្រី គឺផ្តោតលើកសិករចិញ្ចឹមត្រីឆ្ពង់ចំនួន ១៨គ្រួសារ ក្នុងនោះឃុំទំនប់រលកចំនួន ១១គ្រួសារ ឃុំអូរត្រេះចំនួន ១គ្រួសារ និងឃុំកំពេញចំនួន ៦គ្រួសារ ដោយមួយគ្រួសារទទួលបានកូនត្រីចំនួន ៤០៦កូនត្រី នេះជាលើកទីមួយហើយដែលកម្មវិធីAspire ស្រុកស្ទឹងហាវ ធ្វើការចែកធាតុចូលកសិកម្មលើបណ្តុំអាជីវកម្មចិញ្ចឹមត្រី។
ចំនួនអ្នកចូលទស្សនា
Flag Counter