ចេញផ្សាយ ២៧ តុលា ២០២០
124
ថ្ងៃចន្ទ ១oកើត ខែកត្ដិក ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០
លោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ និងផ្នែកត្រួតពិនិត្យ ខណ្ឌរដ្ឋបាល សហការជាមួយក្រុមប្រឹក្សា នគរបាលឃុំបឹងតាព្រហ្ម មេភូមិ សហគមន៍នេសាទបឹងជុំ ប្រជាការពារ ចុះទប់ស្កាត់ការបោះបង្គោលហ៊ុមព័ទ្ធដីព្រៃកោងកាង។ ជាលទ្ធផល ក្រុមការងារបានដកបង្គោលឈើចំនួន ១៧០ដើម ដែលជនសង្ស័យបោះព័ទ្ធព្រៃកោងកាង នៅចំណុចទ្វារទឹកបាញ់ជ្រូក ប៉ុលឌែរ១ ភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ វត្ថុតាងត្រូវក្រុមការងារយករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលកោះខ្យង។