មាតិកា
ការចុះពិនិត្យទីតាំងឈូសឆាយដីមួយកន្លែង នៅភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២៣ តុលា ២០២០
105
ថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក យស់ ចន្ថាណា អនុ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងលោក ចាន់ រជ្ជតា នាយរងខណ្ឌរដ្ឋព្រៃឈើព្រះសីហនុ សហការជាមួយកំលាងសាលាស្រុកកំពង់សីលាចំនួន ១០នាក់ បានចុះពិនិត្យទីតាំងឈូសឆាយដីមួយកន្លែង នៅភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ តាមការពិនិត្យជាក់ស្តែងឃើញថា ជាការឈូសធ្វើផ្លូវឡើងភ្នំ តាងិល ខាងក្រោយជាប់ជាមួយតំបន់ ពិកនិក ផ្លូវមានទទឹងប្រមាណ ១១ម៉ែត្រ ប៉ុន្តែមិនបានជួបគ្រឿងចក្រទេ ក្រុមការងារបានយកចំណុចនិយាមការ ៥៨ ចំណុច ទៅតាមស្ថានភាពផ្លវ ដើម្បីតម្លើងផែនទី និងពិនិត្យផ្ទៀងផ្ទាត់ ដើម្បីប្រាកដថានៅក្នុងគម្របព្រៃឈើ ឬនៅក្រៅ។ តាមការឲ្យដឹងពីលោក សួន ឆឺយ សមាជិកក្រុមប្រឹក្សាឃុំចំការហ្លួង បានឲ្យដឹងថាដីនេះជារបស់ដីលោក រុន រត្នវាសនា។ ក្រុមការងារបានសម្រេច និងអញ្ជើញលោក រុន រត្នវាសនា មកបំភ្លឺនៅពេលសមស្រប។
ចំនួនអ្នកចូលទស្សនា
Flag Counter