ចេញផ្សាយ ២៣ តុលា ២០២០
119
ថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០
លោក លី ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងហាវ និងលោក ណុំ ប៊ុនថន មន្ត្រីការិយាល័យផែនការ គណនេយ្យ បានចូលរួមកិច្ចប្រជុំស្តីពី ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាព ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម គួចចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកប្រធានមន្ទីរសុរិយោដី នគរោបនីយកម្ម និងសំណង់ លោកអភិបាលស្រុកស្ទឹងហាវ ដែលមានការចូលរួមដោយ លោក លោកស្រី មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ការិយាល័យពាក់ព័ន្ធ និងប្រជាពលរដ្ឋមកទទួលប័ណ្ណ ដែលប្រព្រឹត្តទៅនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។