ចេញផ្សាយ ២៣ តុលា ២០២០
107
ថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០
លោក អាត ផល្លី ប្រធានការិយាល័យកសិឧស្សាហកម្ម និងលោក ពៅ សីលា មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី “ការអភិវឌ្ឍគោលនយោបាយសាកវប្បកម្មជាតិ” ក្រោមអធិបតីភាព ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការចូលរួមដោយ លោក លោកស្រី តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដែលនៅតំបន់ជាប់ទន្លេ និងកោះ តំណាងស្ថាប័នឯកជនដែលពាក់ព័ន្ធ។
គោលបំណងនៃគោលនយោបាយនេះគឺ ធ្វើអោយផលិតផលសាកវប្បកម្មកម្ពុជារីកចម្រើន និងសុវត្ថិភាពសម្រាប់អតិថិជន និងធ្វើឱ្យផលិតផលសាកវប្បកម្មកម្ពុជាមានភាពប្រជែងឈ្នះនៅក្នុងរយៈពេលវែង។
សិក្ខាសាលានេះប្រព្រឹត្តទៅក្នុងសណ្ឋាគារ ឡឺមេរីឌាន អង្គរ ខេត្តសៀមរាប។