មាតិកា
ការពិនិត្យស្ថានភាពព្រៃកោងកាង និងការសាងសង់សំណង់ថ្មីនានា នៅក្នុងដែននេសាទតាមបណ្តោយទំនប់ ប៉ុលឌែរ
ចេញ​ផ្សាយ ២៣ តុលា ២០២០
107
ថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ផ្នែករដ្ឋបាលជលផលព្រៃនប់ និងសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចុះពិនិត្យស្ថានភាពព្រៃកោងកាង និងការសាងសង់សំណង់ថ្មីនានា នៅក្នុងដែននេសាទតាមបណ្តោយទំនប់ ប៉ុលឌែរ។ ជាលទ្ធផល មានការសង់រោងថ្មីចំនួន ២រោងទំហំ ៤ម៉ែត្រx ៤ម៉ែត្រ នៅក្នុងសហគមន៍ជម្ពូរខ្មៅ ភូមិជម្ពូរខ្មៅ ឃុំទួលទទឹងមានការលួចកាប់ព្រៃកោងកាងទំហំប្រមាណ ៣០ម៉ែត្រការ៉េ នៅសហគមន៍ចុងអូរ ឃុំសំរុង ស្រុកព្រៃនប់។ លើករណីនេះ ក្រុមការងារ ស្រុក ឃុំ មានវិធានការចុះរុះរើ។
ចំនួនអ្នកចូលទស្សនា
Flag Counter