ចេញផ្សាយ ២១ តុលា ២០២០
129
ថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំលោកស្រី យ៉ុន លីដា មន្រ្តីការិយាល័យផែនការ គណនេយ្យ បានចូលរួមកិច្ចប្រជុំស្តីពីការអនុវត្តកិច្ចលទ្ធកម្ម ៩ខែដើមឆ្នាំ២០២០ និងការណែនាំអំពីការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ២០២១ ជូនក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត សហគ្រាសសាធារណ និងគ្រឹះស្ថានសាធារណរដ្ឋបាល និងអង្គភាពថវិកាក្រោមឪវាទក្រសួង នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណ ដែលមានការចូលរួមចំនួន ៧ក្រសួងស្ថាប័ន និងអង្គភាពថវិកាថ្នាក់មូលដ្ឋានទាំង ២៥រាជធានីខេត្ត។