ចេញផ្សាយ ២១ តុលា ២០២០
362
ថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០
លោក សុខ រិទ្ធី មន្ត្រីការិយាល័យកសិឧស្សាហកម្ម បានចូលរួមសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងបញ្ជូនផលិតផលសក្តានុពលកម្ពុជាសម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក គង់ វិតាណៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកតាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមមកពីអង្គភាពពាក់ព័ន្ធ ផលិតករ និងក្រុមហ៊ុនមួយចំនួនក្នុងខេត្តព្រះសីហនុ ព្រមទាំងមានការតាំងបង្ហាញនូវផលិតផលក្នុងស្រុកមួយចំនួនផងដែរ។