ចេញផ្សាយ ១៩ តុលា ២០២០
127
ថ្ងៃចន្ទ ៣កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក លី ម៉ាត់ ប្រធានក្រុមប្រឹក្សាកម្មវិធីASPIRE បានដឹកនាំមួយមន្រ្តីអនុវត្តកម្មវិធីSAPIRE ដើម្បីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីបច្ចេកទេសដាំដំណាំបន្លែ ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ លើបណ្ដុំអាជីវកម្មបន្លែ នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមាសភាពចូលរួមកសិករដែលជាសមាជិកនៅក្នុងបណ្តុំ អាជ្ញាធរភូមិឃុំ និងភ្នាក់ងារផ្សព្វផ្សាយឃុំ។