មាតិកា
ចុះពិនិត្យស្ថានភាពសត្វចិញ្ចឹមសត្វនៅស្រុកកំពង់សីលា ដើម្បីផ្ដល់ការអន្តរាគមន៍បន្ទាន់ក្នុងករណីមានផលប៉ះពាល់ពីទឹកជំនន់
ចេញ​ផ្សាយ ១៧ តុលា ២០២០
169
ថ្ងៃសៅរ៍ ១កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២០ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពសត្វចិញ្ចឹមសត្វនៅស្រុកកំពង់សីលា ដើម្បីផ្ដល់ការអន្តរាគមន៍បន្ទាន់ក្នុងករណីមានផលប៉ះពាល់ពីទឹកជំនន់។ ក្នុងឱកាសនោះដែរ ក្រុមការងារបានចុះតាមដានបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ បន្ទាប់ពីចែកកូនមាន់ សម្ភារៈ នឹងចំណីកូនមាន់ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅឃើញថាប្រជាពលរដ្ឋ មានការយកចិត្តទុកដាក់ក្នុងការថែទាំ រៀបចំដាក់អំពូលភ្លើង ឬក្អមដើម្បីផ្ដល់កំដៅដល់កូនមាន់ និងធ្វើតាមការណែនាំរបស់មន្ត្រីជំនាញ ។
ចំនួនអ្នកចូលទស្សនា
Flag Counter