ចេញផ្សាយ ១៦ តុលា ២០២០
112
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែអាស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០
លោក ញ៉ែម វណ្ណា មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានសហការជាមួយសហគមន៍នេសាទភូមិភូមិដើមថ្កូវ និងអ្នកជំនាញសេដ្ឋកិច្ចសង្គមនៃបុគ្គលិកអង្គការ FFI ចេញល្បាតដើម្បីទប់ស្កាត់បទល្មើស និងការពារធនធានជលផលក្នុងដែនសហគមន៍ជាពិសេស ចុះពិនិត្យស្ថាន ភាពធនធានជលផលតាមដងព្រែកក្នុងព្រៃកោងកាង ចុះអង្កេតការធ្វើនេសាទក្តាមសេះ និងផលចាប់ក្តាមសេះតាមឧបករណ៍។
ចំពោះផលចាប់បានពីការនេសាទសមុទ្យ ក្នុងមួយទូកចាប់បានពីចន្លោះ ២៥ ទៅ ៣០ គីឡូក្រាម សម្រាប់ប្រជានេសាទដែលប្រើប្រាស់លបចន្លោះពី២៥០០ ទៅ ៣០០០លប។
ចំណែកឯតម្លៃដែលលក់ចេញទៅដល់ឈ្មួញកណ្តាលប្រមាណ ១៨០០០ ទៅ៣០០០ ក្នុងមួយគីឡូ។