មាតិកា
កិច្ចប្រជុំ ស្តីពី ប្រជាពលរដ្ឋដែលមានទីលំនៅពាក់ព័ន្ធនឹងដីព្រៃកោងកាង
ចេញ​ផ្សាយ ១៣ តុលា ២០២០
99
ថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញជលផល ដើម្បីចូលរួមកិច្ចប្រជុំ ស្តីពី ប្រជាពលរដ្ឋដែលមានទីលំនៅពាក់ព័ន្ធនឹងដីព្រៃកោងកាង ក្រោមអធិបតីភាព លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ នៅសាលប្រជុំរដ្ឋបាលស្រុកព្រៃនប់ ដោយមានការចូលរួមពីរដ្ឋបាលឃុំអណ្តូងថ្ម ឃុំទួលទទឹង និងឃុំអូរឧកញ៉ាហេង ព្រមទាំងប្រជាពលរដ្ឋ ភូមិជម្ពូរខ្មៅ ព្រែកស្រមោច ដែលពួកគាត់សុំកាត់ឆ្វៀលជាដីកម្មសិទ្ធ។ ជាលទ្ធផល អង្គប្រជុំបានសម្រេច ហាមការកាប់ទន្រ្ទានព្រៃកោងកាង ការជីក និងការសាងសង់សំណង់ថ្មី និងសុំឱ្យប្រជាពលរដ្ឋដែលរក្សាសំណង់ចាស់ដែលមានស្រាប់នៅដដែល ដើម្បីឱ្យក្រុមការងារជំនាញចុះប្រមូលព័ត៌មានជាក់ស្តែង។
ចំនួនអ្នកចូលទស្សនា
Flag Counter