ចេញផ្សាយ ១២ តុលា ២០២០
96
ថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០
កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ការិយាល័យនីតិកម្មកសិកម្មបានសហកាជាមួយនាយកដ្ឋាននីតិកម្មចុះត្រួតពិនិត្យទំនិញថ្នាំកសិកម្មនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដឹកដោយលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតកម្មកសកម្ម និងសហការីចំនួនប្រាំនាក់ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។ តាមការពិនិត្យជាស្តែង និងលទ្ធផលដែលក្រុមការងារសម្រេចបាន÷
- ថ្នាំកសិកម្មចំនួន ២២កុងតឺន័រ ស្មើរនឹង ៤០០៧២០តោន ជាទំនិញដែលគ្មានលិខិតអនុញ្ញាតនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
- ថ្នាំកសិកម្មត្រូវបានគយរឹបអូសជាទំនិញដែលគ្មានការទាមទា ចំនួន ២កុងតឺន័រ។
- ថ្នាំកសិកម្មចំនួន ២កុងតឺន័រ អនុញ្ញាតឱ្យប្រើប្រាស់ជាទូទៅ និងថ្នាំកសិកម្មចំនួន ២០កុងតឺន័រ អនុញ្ញាតឱ្យប្រើប្រាស់ក្នុងលក្ខខ័ណ្ឌ តាមប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ លេខ ៣១៣ប្រ.ក.កសក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។
គួរបញ្ជាក់ផងដែរថាថ្នាំកសិកម្មទាំងអស់ត្រូវបានរឹបអូសដោយអង្គភាពគួយ ម្យ៉ាងវិញទៀតក្រុមការងារបានយកសំណាកទៅវិភាគ នឹងបន្តតាមដានរកម្ចាស់ក្រុមហ៊ុនដើម្បី ពិន័យទោសទាន់ទៅតាមច្បាប់នីតិកម្ម។