ចេញផ្សាយ ១១ តុលា ២០២០
190
ថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០
លោក ញ៉ែម វណ្ណា មន្ត្រីខណ្ឌរដ្ឋបាលជលផលកំសោម បានសហការជាមួយសហគមន៍នេសាទកោះរ៉ុងសន្លឹម បុគ្គលិក អង្គការ FFI បានចេញល្បាត និងពិនិត្យមើលស្ថានភាពភាពសេដ្ឋកិច្ចសង្គម ធនធានជលផល នៅឃុំកោះរ៉ងសន្លឹម ជាលទ្ធផលបានឃាត់ចាប់បទល្មើសនេសាទខុសច្បាប់ចំនួន ២គ្រឿង ដោយបានអប់រំ និងដកហូតវត្ថុតាងមួចំនួនរួមមាន ÷
- ខ្យងដៃខ្លា១ក្បាល និងខ្យងចំរុះ១០គីឡូក្រាម។
- ម៉ាស៊ីនកុំប្រេះសឺខ្យល់ចំនួន ១គ្រឿង។
- ទុយោខ្យល់ចំនួន ៣០០ម៉ែត្រ។
- ប៊ូតូងសម្រាប់ដាក់ទម្ងន់ចំនួន ១ខ្សែរ។
ដោយឡែកខ្យងនៅរស់ បានលែងចូលធម្មជាតិវិញ ឯសម្ភារៈបទល្មើសត្រូវបានរក្សាទុកនៅសហគមន៍នេសាទ ។