ចេញផ្សាយ ១១ តុលា ២០២០
169
ថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០
ក្នុងថ្ងៃដដែលកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE ) បានរៀបចំពិធីប្រគល់ធាតុចូលកសិកម្មដល់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដល់កសិករចំនួន ១០៦គ្រួសារ មាន ១២ភូមិដែលមកពីឃុំសំរុង ទឹកល្អក់ សាមគ្គី និងអណ្តូងថ្ម ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
កម្មវិធីនេះបានអញ្ចើញចូលរួម ជាអធិបតីនិងកិត្តិយសពីសំណាក់ គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក យឹម សុខសំអូន អភិបាលរងស្រុកព្រៃនប់ និងលោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។
ធាតុចូលដែលបានផ្ដល់ជូនកសិករមាន ពូជបន្លែចំនួន ៣៦៩កញ្ចប់ ជីNPKចំនួន ២១២កញ្ចប់ ស្បៃប្រក់ដំបូលលើរងដំណាំចំនួន ១០៦ដុំ។