មាតិកា
ការចូលរួមប្រជុំក្រុមការងារសកម្មភាពជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី ឆ្នាំ២០១៨-២០២៧ (NAP)
ចេញ​ផ្សាយ ០៩ តុលា ២០២០
168
ថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ​២០២០ លោក គង់ វិតាណៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹងនាំមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ១រូប ដើម្បីចូលរួមប្រជុំក្រុមការងារសកម្មភាពជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី ឆ្នាំ២០១៨-២០២៧ (NAP) ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ និងជាសហប្រធានគណៈកម្មាធិការគ្រប់គ្រងទីជម្រាលថ្នាក់ក្រោមជាតិ (ទាំង៣៩) ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និង សមាជិក ក្រុមការងារកម្មវិធីNAP ក្រុមការងារបច្ចេកទេសកម្មវិធី NAP គណកម្មាធិការគ្រប់គ្រងទីជម្រាលថ្នាក់ក្រោមជាតិទាំង៣៩ ពី២៥ខេត្តក្រុង នៅសាលប្រជុំធំនៃទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាម (១) សហប្រធាននៃក្រុមការងារបច្ចេកទេសកសិកម្ម និងទឹក ដែលជា គណៈកម្មការតម្រង់ទិសកម្មវិធី NAP (២) ប្រធានក្រុមការងារកម្មវិធីជាតិប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី (NAP) បានចូលរួមជាអធិបតី និងបើកកិច្ចប្រជុំពិភាក្សា ស្តីពី តួនាទីភារកិច្ចរបស់អង្គនីមួយៗនៃកម្មវិធីជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី ។
ចំនួនអ្នកចូលទស្សនា
Flag Counter