ចេញផ្សាយ ០៦ តុលា ២០២០
151
ថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចូលរួមប្រជុំវិសាមញ្ញក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ លើកទី១៦ ក្រោមធិបតីភាព ឯកឧត្តម សូ ជុងហួរ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និង លោក គង់ វិតាណៈ អភិបាលរង តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តសីហនុ សមាសភាពចូលរួមលោកលោកស្រីតំណាងមន្ទីរអង្គភាពជុំវិញខេត្តព្រះសីហនុ។