មាតិកា
ការចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមសត្វចៀម និងសត្វអូទ្រីសរបស់លោកស្រី ម៉ៅ ម៉ាល័យ នៅក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង
ចេញ​ផ្សាយ ០៥ តុលា ២០២០
188
ថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ​២០២០ មន្ត្រីជំនាញបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមសត្វចៀម និងសត្វអូទ្រីសរបស់លោកស្រី ម៉ៅ ម៉ាល័យ នៅក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ឃើញថាកសិដ្ឋាននេះ មានសត្វចៀមកំពុងចិញ្ចឹមចំនួន ៧៨១ក្បាល ក្នុងនោះកូនទើបកើត ចំនួន ៨១ក្បាល ដែលមានរោងដាក់សត្វចំនួន ៤ខ្នងក្នុងទំហំដី ២ហិកតា ដោយឡែកសត្វអូទ្រីសមានចំនួន ១១០ក្បាល មានរោងសម្រាប់ដាក់ចំនួន ០២ខ្នង។ តាមការពិនិត្យជាស្តែងសត្វទាំងអស់មានសុខភាពល្អ និងការរៀបចំកសិដ្ឋានតាមបទដ្ឋានបច្ចេកទេស។
ចំនួនអ្នកចូលទស្សនា
Flag Counter